រំលងទៅព័ត៌មានផលិតផល
1 នៃ 2

CAMB-AHA

គ្រឿងម្ជូរគ្រឿង

គ្រឿងម្ជូរគ្រឿង

តម្លៃ​ដែល​ទៀងទាត់ $1.60 USD
តម្លៃ​ដែល​ទៀងទាត់ តំលៃ​លក់ $1.60 USD
លក់ លក់​ហើយ
ការដឹកជញ្ជូន គណនានៅពេលចេញ។
ចំណងជើង

គ្រឿងផ្សំគ្រឿងម្ជូរគ្រឿង៖ 

ស្លឹកគ្រៃ ទឹកអំពិលទុំ  ម្ទេសក្រៀម ខ្ទឹមស ខ្ទឹមក្រហម រមៀត រំដេង ស្លឹកក្រូចសើច ស្ករត្នោត ទឹកត្រី អំបិល ស្ករអំពៅ​ ប្រេងម្ទេស ប្រេងផ្កាឈូករ័ត្ន 

វិធីចម្អិន សម្លម្ជូរគ្រឿងសាច់គោ 

គ្រឿងផ្សំៈ 

  • គ្រឿងម្ជូរគ្រឿង ១កញ្ចប់ ៨០ក្រាម
  • សាច់គោ ៨០០ក្រាម
  • ត្រកួន ១០០០ក្រាម
  • ទឹកត្រី ឬប្រហុក ៣០ក្រាម
  • ម្រះព្រៅ ២០០ក្រាម
  • ខ្ទិះដូង ២០០មីលីលីត្រ
  • ស្ករអំពៅ ៥ក្រាម
  • ទឹក ២០០០មីលីលីត្រ 
  • ប្រេងឆា ១០មីលីលីត្រ

វិធីធ្វើ៖ 

១. ដាក់ឆ្នាំងអោយក្តៅ ដាក់ប្រេងឆាបន្តិច និងគ្រឿងម្ជូរគ្រឿងចូលឆាអោយឈ្ងុយ។ 

២. ដាក់សាច់គោចូល កូរជាមួយគ្រឿង រួចថែមប្រហុក ឬ​ ទឹកត្រី ស្ករអំពៅ និងខ្ទិះដូងពាក់កណ្តាល ហើយរំងាស់បន្តិច។ បន្ទាប់មកថែមទឹក ខ្ទិះដូងដែលនៅសល់ និងដាក់ត្រកួនចូល។ ពេលត្រកួនឆ្អិនបន្តិច ដាក់ម្រះព្រៅចូល រួចភ្លក្សមើលនិងបន្ថែមរសជាតិតាមចំណូលចិត្តជាការស្រេច។ 

មើលព័ត៌មានលម្អិតពេញលេញ