រំលងទៅព័ត៌មានផលិតផល
1 នៃ 2

CAMB-AHA

គ្រឿងការីក្រហម

គ្រឿងការីក្រហម

តម្លៃ​ដែល​ទៀងទាត់ $0.75 USD
តម្លៃ​ដែល​ទៀងទាត់ តំលៃ​លក់ $0.75 USD
លក់ លក់​ហើយ
ការដឹកជញ្ជូន គណនានៅពេលចេញ។
ចំណងជើង

គ្រឿងផ្សំគ្រឿងការីក្រហមៈ 

ស្លឹកគ្រៃ រមៀត រំដេង ម្ទេសក្រៀម ផ្កាច័ន្ទ ឈើអែម ខ្ទឹមស​ ខ្ទឹមក្រហម ស្លឹកក្រូចសើច ប្រេងម្ទេស កាពិ ស្ករត្នោត ទឹកត្រី ប្រេងផ្កាឈូករ័ត្ន

វិធីចម្អិន សម្លការីសាច់មាន់ៈ

គ្រឿងផ្សំៈ 

  • គ្រឿងការីក្រហម ១​ កញ្ចប់ ៨០​ក្រាម
  • សាច់មាន់ ៣០០ក្រាម
  • បន្លែតាមចំណូលចិត្ត (ត្រប់ សណ្តែកវែង ដំឡូង និងការ៉ុត) ២០០ក្រាម
  • ខ្ទិះដូង ២៤០មីលីលីត្រ 
  • ទឹកដោះគោស្រស់ ១២០មីលីលីត្រ 
  • ទឹក ឬទឹកស៊ុប ១២០មីលីលីត្រ​
  • ប្រេងម្ទេស ៣០មីលីលីត្រ
  • ជីរនាងវង ២-៣ សន្លឹក​

វិធីធ្វើ៖ 

១. ដាក់ប្រេងម្ទេសពាក់កណ្តាលចូលក្នុងឆ្នាំង រួចដាក់គ្រឿងការីក្រហមចូលកូរអោយឈ្ងុយ។ ដាក់សាច់មាន់កូរជាមួយគ្រឿង រួចថែមទឹកត្រីស្ករត្នោត និង ដាក់ខ្ទិះដូងពាក់កណ្តាលសិន រួចរំងាស់បន្តិច មុននឹងដាក់បន្លែចូល។ 

២. ពេលសាច់និងបន្លែជិតឆ្អិន ដាក់ទឹកត្រីឬទឹកស៊ុបដែលមាន ទឹកដោះគោស្រស់ ខ្ទិះដូងពាក់កណ្តាលចុងក្រោយ និងប្រេងម្ទេសដែលនៅសល់។ រំងាស់បន្តិច ហើយភ្លក្សមើលជាការស្រេច។​ លម្អនិងបន្ថែមរសជាតិដោយរោយជីរនាងវងបន្តិចបន្តួច។ 

មើលព័ត៌មានលម្អិតពេញលេញ