រំលងទៅព័ត៌មានផលិតផល
1 នៃ 2

Kreung Hloung Sabara

គ្រឿងកកូរ

គ្រឿងកកូរ

តម្លៃ​ដែល​ទៀងទាត់ $1.60 USD
តម្លៃ​ដែល​ទៀងទាត់ តំលៃ​លក់ $1.60 USD
លក់ លក់​ហើយ
ការដឹកជញ្ជូន គណនានៅពេលចេញ។
ចំណងជើង

គ្រឿងផ្សំគ្រឿងកកូរ

ស្លឹកគ្រៃ ខ្ទឹមស ខ្ទឹមក្រហម រមៀត រំដេង ស្លឹកក្រូចសើច ស្ករត្នោត ទឹកត្រី អំបិល ស្ករអំពៅ ប្រេងផ្កាឈូករ័ត្ន

វិធីចម្អិន សម្លកកូរ

គ្រឿងផ្សំ 

  • គ្រឿងកកូរ ១​កញ្ចប់ ៨០ក្រាម
  • សាច់ ឬត្រី ៨០០ក្រាម
  • បន្លែកកូរ (ត្រប់ សណ្តែកកួរ ល្ពៅ ល្ហុងខ្ចី ខ្នុរខ្ចី ស្លឹកបាស ស្លឹកងប់ ត្រួយម្រះ ស្លឹកម្រុំជាដើម)
  • ប្រហុក ឬទឹកត្រី ៣០ក្រាម
  • ខ្ទិះដូង ២០០មីលីលីត្រ
  • ទឹក ២០០០មីលីលីត្រ 
  • ស្ករអំពៅ ១៥ក្រាម
  • អង្ករលីង ២០០ក្រាម
  • ប្រេងឆា ១០មីលីលីត្រ

វិធីធ្វើៈ 

១. ដាក់ឆ្នាំងអោយក្តៅ ដាក់ប្រេងឆាបន្តិច និងដាក់គ្រឿងកកូរចូលឆាអោយឈ្ងុយ។ 

២. ដាក់សាច់ ឬត្រីចូល កូរជាមួយគ្រឿង រួចថែមទឹកត្រី ឬប្រហុក ស្ករអំពៅ និងខ្ទិះដូងពាក់កណ្តាល ហើយរំងាស់បន្តិច។ បន្ទាប់មកដាក់បន្លែរឹងចូល រួចថែមទឹក ខ្ទិះដូងដែលនៅសល់ អង្ករលីង រួចដាក់បន្លែទន់។ ភ្លក្សមើលនិងបន្ថែមរសជាតិតាមចំណូលចិត្តជាការស្រេច។

មើលព័ត៌មានលម្អិតពេញលេញ