រំលងទៅព័ត៌មានផលិតផល
1 នៃ 2

CAMB-AHA

គ្រឿងប្រលាក់ទឹកឃ្មុំ

គ្រឿងប្រលាក់ទឹកឃ្មុំ

តម្លៃ​ដែល​ទៀងទាត់ $0.75 USD
តម្លៃ​ដែល​ទៀងទាត់ តំលៃ​លក់ $0.75 USD
លក់ លក់​ហើយ
ការដឹកជញ្ជូន គណនានៅពេលចេញ។
ចំណងជើង

គ្រឿងផ្សំគ្រឿងប្រឡាក់ទឹកឃ្មុំ ៈ 

ទឹកឃ្មុំ ខ្ទឹមស ខ្ទឹមក្រហម រំដេង ម្រេចខ្មៅ ខ្ទឹមយក្ស ជីរវ៉ាន់ស៊ុយ ទឹកហយស៊ីន​ទឹកស៊ីអ៊ីវ​ ប្រេងខ្យង អំបិល ប្រេងផ្កាឈូករ័ត្ន ម្សៅពោត ទឹក

វិធីចម្អិន មាន់ដុតទឹកឃ្មុំៈ 

គ្រឿងផ្សំៈ​ 

  • គ្រឿងប្រឡាក់ទឹកឃ្មុំ ១កញ្ចប់ ១០០ក្រាម
  • ខ្នុរខ្ចី ឬ ត្រយូងចេក ១គីឡូក្រាម
  • មាន់មូល ១គីឡូក្រាម
  • ខ្ទឹមក្រហម ១០ក្រាម
  • ជីវ៉ាន់ស៊ុយ ៥ក្រាម
  • ប្រេងផ្កាឈូករ័ត្ន ១០មីលីលីត្រ 
  • ខ្ញី ៥ក្រាម
  • ខ្ទឹមស ១០ក្រាម
  • ស្លឹកខ្ទឹម ៥ក្រាម​

វិធីធ្វើៈ 

១. ដំខ្ញីប្រលាក់មាន់អោយសព្វ ទុក៥នាទី រួចលាងទឹកចេញជាការស្រេច។

២. ខ្ទឹមស ខ្ទឹមក្រហម ស្លឹកខ្ទឹម គល់ជីវ៉ាន់ស៊ុយជាមួយគ្រឿងប្រលាក់ទឹកឃ្មុំ៥០ក្រាម ប្រលាក់មាន់អោយសព្វ។​

៣.​ ប្រើឆ្នាំងក្រាស់ ដាក់ប្រេងបន្តិច រយចដាក់ខ្នុរខ្ចីឬត្រយូងចេកទ្រាប់បាតឆ្នាំងហើយដាក់មាន់ បើកភ្លើងតិចៗ ។ រាល់៥នាទី បើកទំរបឆ្នាំង ត្រលប់មាន់ ហើយលាបគ្រឿងប្រឡាក់ទឆកឃ្មុំថែម។ ធ្វើបែបនេះរហូតដល់ឆ្អិនល្អ។ 

៤. បើប្រើលដុត យកគ្រឿងទាំងអស់ចាងលើប្រលាក់ចូលគ្នា រុំមាន់នឹងអាលុយមីញ៉ូម ហើយដុត១៥នាទី ទើបបកអាលុយមីញ៉ូម​ ហើយដុត១៥នាទី ទើបបកអាលុយមីញ៉ូមចេញ​ និងលាបគ្រឿងប្រលាក់ទឹកឃ្មុំបន្ថែម រហូតមាន់ក្រហមឆ្អិនស្រួយល្អ។ 

មើលព័ត៌មានលម្អិតពេញលេញ