រំលងទៅព័ត៌មានផលិតផល
1 នៃ 2

CAMB-AHA

គ្រឿងប្រលាក់សាំបាល

គ្រឿងប្រលាក់សាំបាល

តម្លៃ​ដែល​ទៀងទាត់ $0.75 USD
តម្លៃ​ដែល​ទៀងទាត់ តំលៃ​លក់ $0.75 USD
លក់ លក់​ហើយ
ការដឹកជញ្ជូន គណនានៅពេលចេញ។
ចំណងជើង

គ្រឿងផ្សំគ្រឿងប្រលាក់សាំបាល៖ 

ស្លឹកគ្រៃ ម្ទេសក្រហម ម្ទេសក្រៀម ខ្ទឹមបារាំង ខ្ទឹមស​ ខ្ទឹមក្រហម កាពិ ម្ទេសឆា ស្ករត្នោត ប្រេងខ្យង ប្រេងម្ទេស ប្រេងផ្កាឈូករ័ត្ន

វិធីចម្អិន បង្កងក្រឡុកគ្រឿងសាំបាល​

គ្រឿងផ្សំ៖ 

  • គ្រឿងសាំបាល​ ១កញ្ចប់ ១០០ក្រាម 
  • បង្កង ៤០០ក្រាម 
  • ខ្ទឹមបារាំង ២០០ក្រាម
  • ខ្ទឹមស ៥០ក្រាម 
  • ម្ទេសដៃនាងពណ៌ក្រហម ៥០ក្រាម
  • ទឹកដោះគោ ១០០មីលីលីត្រ 
  • ជីរនាងវង បន្តិចបន្តួច 

វិធីធ្វើ៖ 

១. ដាក់ខ្ទះអោយក្តៅហើយដាក់ប្រេងចូលដើម្បីបំពងបង្កងអោយស្រួយល្អ​ ហើយលើកបង្កងដាក់សម្រក់ខ្លាញ់អោយស្ងួត។ 

២. ក្នុងខ្ទះថ្មី ដាក់ខ្ទឹមសឆាអោយឆ្ងុយជាមួយគ្រឿងប្រលាក់រសជាតិសាំបាលស្លឹកគ្រៃ រួចដាក់បង្កងដែលបំពងចូលកូរអោយសព្វជាមួយគ្រឿង។​

៣. បន្ទាប់មកដាក់ខ្ទឹមបារាំងចូលនិងម្ទេសដៃនាងពណ៌ក្រហមហាន់ជាសសៃ រួចថែមទឹកដោះគោចូល រួមជាមួយទឹកត្រី ស្ករ ប្រេងខ្យង តាមចំណីលចិត្ត។ ចុងក្រោយដាក់ជីនាងវងចូលបន្តិច  ហើយភ្លក្សមើលមើលរួចជាការស្រេច។

មើលព័ត៌មានលម្អិតពេញលេញ