CAMB-AHA
គ្រឿងអាម៉ុក
គ្រឿងអាម៉ុក
តម្លៃដែលទៀងទាត់
$0.75 USD
តម្លៃដែលទៀងទាត់
តំលៃលក់
$0.75 USD
តម្លៃឯកតា
ក្នុងមួយ
គ្រឿងផ្សំគ្រឿងអាម៉ុកៈ ស្លឹកគ្រៃ, ស្លឹកក្រូចសើច, រមៀត, ខ្ជាយ, ខ្ទឹមស, ខ្ទឹមក្រហម, ម្ទេសក្រៀម, ស្ករត្នោត, ទឹកត្រី, ប្រេងម្ទេស, ប្រេងផ្កាឈូករ័ត្ន
វិធីចម្អិនអាម៉ុកត្រី
គ្រឿងផ្សំៈ
- គ្រឿងអាម៉ុក ១ កញ្ចប់ ៨០ក្រាម
- សាច់ត្រី ៣០០ក្រាម
- ផ្សិតស ១០០ក្រាម
- ខ្ទឹមបារាំង ១០០ក្រាម
- ខ្ទិះដូង ១៥០មីលីលីត្រ
- ទឹក ឬស៊ុប ៥០មីលីលីត្រ
- ពងមាន់ផ្នែកក្រហម ២គ្រាប់
- ស្លឹកញ បន្តិចបន្តួច
វិធីធ្វើៈ
១. ស្រុះសាច់ត្រី ៥០% សិនដើម្បីបំបាត់ក្លិននិងអោយសាច់រឹងល្អមិនបែក
២. ដាក់ឆ្នាំងអោយក្តៅ ដាក់ប្រេងឆាបន្តិច ហើយដាក់គ្រឿងអាម៉ុកចូលកូរអោយឈ្ងុយ រួចថែមាក់ខ្ទិះដូងពាក់កណ្តាល រួមជាមួយខ្ទឹមបារាំងនិងផ្សិតរួចកូរបញ្ចូលគ្នា។
៣. ដាក់សាច់ត្រីចូល ថែមទឹកត្រី ស្ករ រួចដាក់ទឹកឬទឹកស៊ុបដែលមាននិង ខ្ទិះដូងពាក់កណ្តាលចុងក្រោយចូល។ ចុងក្រោយថែមស្លឹកញនិងពងផ្នែកក្រហមចូល និងភ្លក្សមើលរសជាតិចុងក្រោយរួចជាការស្រេច។