ការលក់ដុំ
ស្ពានវិជ្ជាជីវៈសម្រាប់អាជីវកម្មកសិកម្មកម្ពុជា
មិនថាអ្នកជាអ្នកលក់រាយក្នុងស្រុក អ្នកកែច្នៃអាហារក្នុងស្រុក ឬអ្នកទិញអន្តរជាតិទេ ខេមរអាហារ គឺជាដៃគូដែលលោកអ្នកអាចទុកចិត្តសម្រាប់ការផ្គត់ផ្គង់ការលក់ដុំ។ យើងមានជំនាញក្នុងការតភ្ជាប់ការប្រមូលផលដ៏សម្បូរបែបពីកសិករ សហគមន៍ អ្នកកែច្នៃខ្មែរជាមួយនឹងអាជីវកម្មរបស់លោកអ្នក។
ចាប់ពីវត្ថុធាតុដើមគុណភាពខ្ពស់សម្រាប់ការផលិតក្នុងស្រុក រហូតដល់ផលិតផលដែលរួចរាល់សម្រាប់ដាក់លក់នៅលើធ្នើរបស់អ្នក យើងផ្តល់នូវខ្សែសង្វាក់ផ្គត់ផ្គង់ដែលមានភាពទុកចិត្តបាន មានតម្លាភាព និងមានសីលធម៌។
សម្រាប់អ្នកកែច្នៃក្នុងស្រុក៖ យើងផ្គត់ផ្គង់កសិផលដែលមានគុណភាពល្អ និងផលិតផលពាក់កណ្តាលសម្រេចពីក្រុមកសិករ និងសហគមន៍។
សម្រាប់អ្នកលក់រាយ ៖ ចង់បានផលិតផលខ្មែរលក់បន្តសូមទាក់ទងមកពួកយើង។
សម្រាប់ក្រុមហ៊ុន ស្ថាប័នជាតិ អន្តជាតិដែលត្រូវការ រៀបចំជាវត្ថុអនុស្សាវរីយ៍ផ្សេងៗ ឬ បិទសា្លកសញ្ញាក្រុមហ៊ុនលោកអ្នក ពួកយើងនៅទីនេះ រងចាំបំរើសេវាកម្មដល់លោកអ្នកយ៉ាងរីករាយបំផុត។
សម្រាប់អ្នកទិញអន្តរជាតិ៖ យើងខ្ញុំនឹងសហការជាមួយដៃគូដឹកជញ្ជូនអន្តរជាតិដែលមានជំនាញ ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញរបស់អ្នកឆ្លងកាត់តាមព្រំដែនដោយសុវត្ថិភាព។


