បោះដុំ និងលក់រាយ ផលិតផលខ្មែរសុទ្ធ ១០០%

Your Home for Collective Authentic Cambodian Local Products!

Camb-Aha ជាបេះដូងនៃការ

លើកកម្ពស់សហគមន៍ តាមរយៈអាហារខ្មែរដែលមានអត្តសញ្ញាណពិតប្រាកដ!

តើយើងជានរណា

សូមស្វាគមន៍មកកាន់ Camb-Ahaដែលមានន័យថា “អាហារខ្មែរ” សម្រាប់ពួកយើងមានន័យលើសពីនេះ ជាការបេ្តជ្ញាចិត្តលើការគិតគូរដល់សុខភាពរបស់លោកអ្នក និងសហគមន៍របស់យើង។

ឆ្លងកាត់បទពិសោធន៍ខ្វះការហូបចុកគ្រប់គ្រាន់កាលពីវ័យក្មេង ខ្ញុំពិតជាយល់យ៉ាងច្បាស់អំពីជីវិតក្រុមគ្រួសារកសិករក្នុងជនបទ។ គ្រួសារទាំងនេះភាគច្រើនមិនមានការផ្សារភ្ជាប់ជាមួយអ្នកទិញ កង្វះខាតព័ត៌មានទីផ្សារដែលចាំបាច់ និងចំណេះដឹង ព្រមទាំងឧបករណ៍សម្រាប់កែច្នៃ កសិផលរបស់ពួកគាត់ដើម្បីបង្កើនតម្លៃបន្ថែមនោះទេ ។

តាមរយះបទពិសោធន៍នេះ ធ្វើឲ្យខ្ញុំបានចំណាយពេលជាង ២០ឆ្នាំចូលរួមធ្វើការក្នុងអង្គការ ស្ថាប័នអភិវឌ្ឍនានា ដើម្បីចូលរួមអភិវឌ្ឍសហគមន៍ ។ ពាក់កណ្តាលឆ្នាំ ២០២២ ខ្ញុំបានបង្កើត សហគ្រាសបែបសង្គម ខេមរអាហារនេះឡើងដោយមានគោលបំណងពាំនាំ អាហារកែច្នៃដែលគិតគួរដល់សុខភាព ផលិតផលកែច្នៃបែបធម្មជាតិ ពីបងប្អូនកសិករ ម្ចាស់សិប្បកម្មខ្មែរដែលប្រើប្រាស់ធនធាន កសិផលខ្មែរយើងឲ្យអស់ពីលទ្ធភាព ពិសេស យើងទាំងអស់គ្នាក៏បានចូលរួមចំណែកក្នុងការបង្កើតការងារថ្មី និងបង្កើនប្រាក់ចំណូលសម្រាប់គ្រួសារនៅជាយក្រុង និងជនបទ។

បច្ចុប្បន្ននេះ ខេមរអាហារ មិនត្រឹមតែជាហាងលក់ ចែកចាយផលិតផលកែច្នៃខ្មែរសុទ្ធ100% យ៉ាងសំបូរបែបពីរាប់រយសហគ្រាស authentic Cambodian products សហគមន៍នៅទូទាំងប្រទេសប៉ុណ្ណោះទេ គឹយើងមានទាំង ការចែករំលែកនូវសាច់រឿ និងផ្តល់នូវពត៌មាន, such as ស្ថានភាពផលិតទាំងនោះផងដែរ រួមមានទាំងផលិតផលសរីរាង្គ គ្រឿងទេស ផលិតផលសម្គាល់ភូមិសាស្ត្រ (GI) អាហារសម្រន់សម្រាប់សុខភាព ផលិតផលថែទាំសុខភាព ផលិតផលថែរក្សាសម្រស់បែបធម្មជាតិ និងផលិតផលតម្បាញដោយដៃ។ ក្រៅពីការផ្សារភ្ជាប់ទីផ្សារ យើងក៏មានសេវាប្រឹក្សាយោបល់ បណ្តុះបណ្តាល បង្វឹក ដឹកដៃធ្វើ ដល់ក្រុមអ្នកផលិត សហគមន៍កសិកម្ម អាជីវកម្មខ្នាតមីក្រូ តូច និងមធ្យមផងដែរ លើការគ្រប់គ្រងអាជីវកម្ម វាយតម្លៃ និងរៀបចំផែនការអាជីវកម្ម ជួយរៀបចំដំណើរការប្រតិបត្តិការ ជាដើម។

ក្នុងគោលដៅបង្កើនចំណូល ដែលអាចឲ្យកូនៗបន្តការសិក្សា ក្រុមគ្រួសារមាន សុខភាពល្អ ទទួលបានការព្យាបាលបានសមរម្យ
ហើយពិសេសគ្រួសារអាចរស់នៅជាមួយគ្នាដោយមិនចាំបាច់ធ្វើចំណាកស្រុកដើម្បីស្វែងរកការងារនោះទេ។

អ្នកគឺជាផ្នែកមួយនៃដំណើររឿងរបស់យើង

លោកអ្នកគាំទ្រ ទិញផលិតផលនៅខេមរអាហារ មិនត្រឹមតែបាននូវផលិតផលចខ្មែរសុទ្ធ ១០០% ដែលមានគុណភាពប៉ុណ្ណោះទេ គឺ លោកអ្នក បានចូលរួមចំណែកអភិវឌ្ឍសហគមន៍ខ្មែរយើងទៀតផង។

Shopping Cart
Scroll to Top