ពង្រឹងប្រព័ន្ធអេកូអាជីវកម្មកសិកម្មកម្ពុជា
ចក្ខុវិស័យរបស់ខេមរអាហារ ជាសហគ្រាសបែបសង្គមដែលឈានមុខគេក្នុងការចែកចាយផលិតផលកែច្នៃខ្មែរ ដែលផលិតនៅកក្នុងស្រុក ក្នុងគោលដៅប្រើប្រាស់កសិផលខ្មែរឲ្យអស់ពីលទ្ធភាព ក្នុង គោលបំណងបង្កើនការងារ ចំណូល និងសុខមាលភាពដល់សហគមន៍ខ្មែរយើង។
បេសកកម្មរបស់ ខេមរអាហារ គឺផ្ដល់ជម្រើសដ៏សំបូរបែបនៃផលិតផលកែច្នៃខ្មែរដែលមានទាំងគុណភាព និងអនាម័យដែលផ្តល់ផលជះជាវិជ្ជមានដល់សហគមន៍ទៀតផង។ ផលិតផលទាំងនោះរួមមាន គ្រឿងទេស អាហារសម្រន់ ផលិតផលថែរក្សាសុខភាព សម្ភារះប្រើប្រាស់ជាប្រចាំថ្ងៃ រួមទាំងតម្បាញដែលផលិតដោយដៃពីកសិករ និងអ្នកផលិតក្នុងស្រុក ក្នុងតម្លៃសមរម្យ។ យើងមានបំណងគាំទ្រដល់កសិករ និងអ្នកផលិតក្នុងស្រុកក្នុងការកែច្នៃ និងបន្តអភិវឌ្ឃផលិតផលខ្មែរឲ្យបានច្រើនប្រភេទ ទៀងទាត់ តាមរយៈការចែកចាយដែលអាចទុកចិត្តបាន។ តាមរយៈសហគ្រាសបែបសង្គមនេះ ខេមរអាហារ មានបំណងបង្កើតឥទ្ធិពលវិជ្ជមានយូរអង្វែងដល់អ្នកពាក់ព័ន្ធទាំងអស់ ហើយជំរុញឲ្យប្រព័ន្ធអេកូឡូហ្សីកសិពាណិជ្ជកម្មមានការរីកចម្រើននៅកម្ពុជា។ ដើម្បីសម្រេចបេសកកម្មនេះយើងស្វាគមន៍សហការជាមួយអ្នកកែច្នៃអាហារក្នុងស្រុក កសិករ សហគមន៍ សហគ្រាស អ្នកវិនិយោគផ្សេងៗ និងអង្គការអភិវឌ្ឍន៍ ស្ថាប័នពាក់ព័ន្ធ ពិភាក្សា និងកាន់ដៃគ្នាឆ្ពោះទៅរកការរីកចម្រើនពិតប្រាកដដល់សហគមន៍ខ្មែរ។
1. ផ្សារភ្ជាប់ទីផ្សារ តាមរយះបោះដុំ លក់រាយ
នាំយកអ្នកផលិតក្នុងស្រុកមកជួបអ្នកដោយផ្ទាល់
- ម៉ាតទំនិញខ្មែរសុទ្ធ ១០០% នៅខេត្តសៀមរាប និងOnline
- ផ្សារចុងសប្តាហ៍
- លក់តាម អនឡាញ
- លក់ដុំ
- ការតភ្ជាប់ទីផ្សារ រវាងកសិករ និង អ្នកកែច្នៃ
2. ផ្តល់ប្រឹក្សាយោបល់ ការបណ្តុះបណ្តាលអាជីវកម្ម
ការប្រើប្រាស់ជំនាញដើម្បីគ្រប់គ្រង ពង្រឹង និងពង្រីកដល់សហគ្រាសធុន មីក្រួ តូច និងមធ្យម និងសហគមន៍កសិកម្ម ក្រុមអ្នកផលិត។
- ការធ្វើផែនការអាជីវកម្ម ការគ្រប់គ្រងអាជីវកម្ម និងការវិភាគ
- ការធ្វើការសា្រវជ្រាវទីផ្សារ
- ជួយរៀបចំដំណើរការប្រតិបត្តិការអាជីវកម្ម
- ការបង្វឹកជាក់ស្តែង
- ផ្សារភ្ជាប់ជាមួយអ្នកជំនាញបច្ចេកទេស ទាក់ទងនឹងសុវត្ថិភាពចំណីអាហារ និងពង្រឹងគុណភាពផលិតផល។
- គ្រប់គ្រងគម្រោង
- សម្របសម្រួលកិច្ចសន្ទនា ពហុភាគីក្នុងវិស័យកសិកម្ម និងកែច្នៃ
3. ចូលរួមគាំទ្រប្រព័ន្ធអេកូឡូស៊ី និងសហគមន៍
បង្កើនទំនុកចិត្តផលិតផលខ្មែរពីអតិថិជន និង ផលជះជាវិជ្ជមាន
- តាមរយះវីដេអូដែលបង្ហាញពីអនាម័យ សុវត្ថិភាព និងក្រមសីលធម៌នៃការកែច្នៃ។
- ការយល់ដឹងពីអាហារូបត្ថម្ភ និងសុវត្ថិភាពចំណីអាហារ
- សម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការរវាងអ្នកពាក់ព័ន្ធក្នុងខ្សែសង្វាក់ផលិតកម្ម
- គាំទ្រ និងលើកកម្ពស់ដល់អាជីវកម្ម ការកែច្នៃ ដែលគិតគូរដល់ បរិស្ថាន និងសង្គម
តោះយើងកាន់ដៃគ្នា
យើងនៅទីនេះ សូមស្វាគមន៍ការពិភាក្សា និងកិច្ចសហការដើម្បីអភិវឌ្ឍសហគមន៍ខ្មែរទាំងអស់គ្នា។
តោះយើងកាន់ដៃគ្នា ដើម្បីសុខមាលភាពល្អដល់សហគមន៍យើង!
"យើងយកចិត្តទុកដាក់លើអ្វីដែលលោកអ្នកស្រលាញ់ សុខភាពរបស់លោកអ្នក និង សហគមន៍របស់យើង!"


