បោះដុំ និងលក់រាយ ផលិតផលខ្មែរសុទ្ធ ១០០%

Your Home for Collective Authentic Cambodian Local Products!

ទិញទំនិញដោយភាពទុកចិត្ត

គោលការណ៍នៃការលក់ទំនិញ

ទិញទំនិញដោយទំនុកចិត្តនៅ ខេមរអាហារ ៖ សូមអានគោលការណ៍ណែនាំរបស់យើងដូខខាងក្រោម៖

  1. ការបញ្ជាទិញ និងការផ្លាស់ប្តូរ៖
  • គោលការណ៍លុបចោល៖ លោកអ្នកអាចលុបចោលការបញ្ជាទិញរបស់អ្នកនៅពេលណាក៏បានមុនពេលការទូទាត់ប្រាក់។
  • ការប្តូរទំនិញ៖ នៅពេលដែលទទួលបានការទូទាត់ ប៉ុន្តែមុនពេលទំនិញរបស់អ្នកត្រូវបានវេចខ្ចប់សម្រាប់ការដឹកជញ្ជូន អ្នកអាចប្តូរជម្រើសរបស់អ្នកសម្រាប់ផលិតផលផ្សេងទៀតដែលមាននៅក្នុងហាងរបស់យើងបាន។
  1. ការធានាគុណភាព និងការប្រគល់ជូនវិញ

ការពេញចិត្ត និងសុខភាពរបស់អ្នកគឺជាអាទិភាពបំផុតរបស់យើង ហើយយើងក៏យកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការរៀបចំ វេចខ្ចប់ ទំនិញរបស់លោកអ្នកផងដែរ តែបើក្នុងករណី

  • ទំនិញមានការខូចខាត៖ សូមពិនិត្យកញ្ចប់របស់អ្នកភ្លាមៗនៅពេលទទួលបានពិសេសនៅចំពោះមុខអ្នកដឹកជញ្ជូន។ ប្រសិនបើទំនិញណាមួយខូចខាត សូមថតរូប ឬវីដេអូ ហើយប្រាប់យើងឱ្យដឹង ដើម្បីឱ្យយើងអាចសម្របសម្រួលជាមួយអ្នកដឹកជញ្ជូន។
  • កង្វល់អំពីគុណភាព៖ ប្រសិនបើអ្នកជួបប្រទះការខូចខាត ឬក្លិនមិនធម្មតា សូមរក្សាទុកទំនិញនៅក្នុងស្ថានភាពដើម ហើយប្រគល់មកពួកយើងវិញ។ យើងនឹងវាយតម្លៃផលិតផលជាមួយអ្នកផលិត និងផ្តល់ការសងជំនួសវិញ បើជាករណីមកពីការផលិត។ មតិកែលម្អប្រកបដោយការស្ថាបនារបស់អ្នក គឺ ជួយយើងកែលម្អស្តង់ដារផលិតផលខ្មែរ!
  • ចំណាំអំពីការត្រឡប់ទំនិញ៖ យើងមិនអាចផ្តល់ប្រាក់សងវិញសម្រាប់ការបញ្ជាទិញរួចហើយ តែលោកអ្នកមិនទទួលយកទំនិញ ឬហេតុផលក្រៅពីផលិតផលខូចនោះទេ។
  1. ភាពឯកជន និងសុវត្ថិភាព

ព័ត៌មានផ្ទាល់ខ្លួន និងការទូទាត់ទាំងអស់ត្រូវបានរក្សាទុកជាសម្ងាត់យ៉ាងតឹងរ៉ឹង។ ការទូទាត់នឹងត្រូវបានធ្វើឡើងបន្ទាប់ពីអ្នកបញ្ជាទិញទំនិញ។

  1. ការដឹកជញ្ជូន

យើងមានការដឹកជញ្ជូនទូទាំងប្រទេសកម្ពុជា និងជុំវិញពិភពលោក!

  • ការដឹកជញ្ជូនក្នុងស្រុក (កម្ពុជា)៖ យើងសហការជាមួយក្រុមហ៊ុនដឹកជញ្ជូនដែលទុកចិត្តដូចជា VET, J&T, Capitol និងក្រុមហ៊ុនផ្សេងទៀត។ ការដឹកជញ្ជូននឹងត្រូវដឹកនៅថ្ងៃបញ្ជាទិញ ឬថ្ងៃធ្វើការ បន្ទាប់ពីការទូទាត់សាច់ប្រាក់រួច។
    • ការផ្តល់ជូនពិសេស៖ ការដឹកជញ្ជូនដោយ ឥតគិតថ្លៃ លើការបញ្ជាទិញក្នុងស្រុកលើសពី $50 USD សម្រាប់លក់រាយ។
  • ការដឹកជញ្ជូនទៅក្រៅប្រទេស៖ We happily ship worldwide.
    • ការបញ្ជាទិញអប្បបរមា៖ $100 USD.
    • ថ្លៃដឹកជញ្ជូនគឺ ផ្អែកលើទម្ងន់សរុប (រួមទាំងទម្ងន់នៃការវេចខ្ចប់ ដែលមានប្រហែល ១០% នៃទម្ងន់សរុប) ។
    • គយ៖ អតិថិជនជាអ្នកទទួលត្រូវរ៉ាប់រង ចំពោះថ្លៃគយឬពន្ធនាំចូលណាមួយ។
  • លក់ដុំ សម្រាប់ការបញ្ជាទិញធំៗ សូមទាក់ទងមកយើងខ្ញុំដោយផ្ទាល់តាមរយៈ cambaha.local@gmail.com សម្រាប់ស្នើសុំតម្លៃពិសេស និងកាលវិភាគដឹកជញ្ជូន
  1. បទប្បញ្ញត្តិស្តីពីការកំណត់តម្លៃ និងនាំចេញ
  • រូបិយប័ណ្ណ៖ ទំនិញទាំងអស់គិតជា ប្រាក់ដុល្លារអាមេរិក (USD) និងមិនរាប់បញ្ចូលថ្លៃដឹកជញ្ជូន។
  • បទប្បញ្ញត្តិ៖ សម្រាប់ការបញ្ជាទិញក្រៅប្រទេស អតិថិជនសូមប្រាកដថាទំនិញដែលអ្នកទិញ អាច នាំចូលប្រទេសលោកអ្នក។ ខេមរអាហារ មិនទទួលខុសត្រូវចំពោះការបដិសេធដោយភ្នាក់ងារគយក្នុង ប្រទេសគោលដៅនោះទេ។
Shopping Cart
Scroll to Top